សេ្នហា ឬ ការស្រលាញ់ គឺចាប់ផ្តើមឡើង ដំបូង តាមរយៈ មិត្តភាព រវាងមនុស្ស ២នាក់
ដែលតែងតែ ចំណាយពេលវេលា របស់ខ្លួន ចំពោះគ្នា ទៅវិញទៅមក រហូត ទំនាក់ទំនង
មួយនេះ ក្លាយជា សេចក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ។

ក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន សំរាប់ តាមស្រលាញ់ ឬ សុំស្នេហ៍ ពីមនុស្សដែលអ្នក
ស្រលាញ់៖

១/ ស្នេហាគឺជា អារម្មណ៍៖ ដែលអ្នក ត្រូវចំណាយ ពេលវេលា ជាមួយមនុស្សដែលអ្នក
ស្រលាញ់ ដើម្បីឱ្យមាន ភាពជិតស្និទ្ធិ កាន់តែខ្លាំងឡើង។ កុំបង្ខំ ខ្លួនរបស់អ្នក ឱ្យគិតថា
អ្នកកំពុងធ្លាក់ ក្នុងអន្លង់ស្នេហ៍ នរណម្នាក់។

អ្នកនឹងដឹង នៅពេលសេចក្តីស្រលាញ់នោះមកដល់ អត់ធ្មត់ និង រីករាយ ជាមួយនឹងជីវិត
គ្មានស្នេហា របស់អ្នក មួយរយៈពេលសិន។

២/ ធ្វើអ្វីមួយជួយនាង ឬគាត់ បង្ហាញពីភាពខ្លាំងរបស់អ្នក៖ ការធ្វើអ្វីមួយ សំរាប់អ្នក
ទីជាស្រលាញ់ឬគូស្នេហ៍ គឺជាវិធីមួយដ៏ល្អ ដែលធ្វើឱ្យគូស្នេហ៍របស់អ្នកមានភាពជឿជាក់
និង ទុកចិត្តថា អ្នកគឺជាមនុស្សល្អម្នាក់ មានសមត្ថភាពគ្រប់គ្រាន់ អាចមើលថែ និង ផ្តល់
សុភមង្គលឱ្យនាងបាន។

៣/ យំជាមួយនាង៖ មានន័យថា អ្នកត្រូវចំណាយ ពេលវេលារីករាយ និង ការឈឺចាប់
ជាមួយនាង ចាំលួងលោមនាង គ្រប់ពេលវេលា នៅពេលដែលនាងត្រូវការអ្នក។ ស្នេហា
គឺជាការលះបង់ ធ្វើល្អចំពោះមនុស្សដែលអ្នកស្រលាញ់ ដោយមិនគិតពី ផលប្រយោជន៍
ផ្ទាល់ខ្លួន។

៤/ ស្តាប់៖ ចំណាយពេល ស្វែងយល់ពីមនុស្ស ដែលអ្នកស្រលាញ់ឱ្យបានច្រើន ដូចជា
បារម្ភ និង គិត ពីគេ។

៥/ ចិត្តទូលាយ៖ កុំគិតតែពីអារម្មណ៍របស់ខ្លួន ដោយនិយាយពាក្យថា៖ ប្រសិនបើ បង
មិនមានអូន បងនឹងសម្លាប់ខ្លួន ឬ និយាយ ពាក្យ ផ្សេងៗ ទៀត ធ្វើឱ្យមនុស្ស ដែលអ្នក
ស្រលាញ់ភ័យខ្លាច ឬ ព្រួយបារម្ភ ពីអ្នក។

៦/ លើទឹកចិត្ត៖ នៅពេលមនុស្សដែលអ្នកស្រលាញ់ពិបាកចិត្តឬមានរឿងសប្បាយចិត្ត
អ្វីមួយ កើតឡើង។ ព្យាយាម យល់ពី អារម្មណ៍របស់គេ ប៉ុន្តែ កុំព្យាយាមសួរដេញដោល
ច្រើន ពីគេ ប្រសិនបើ គេមិនចង់ប្រាប់។

៧/ ចំណាយពេល ជាមួយគ្នា៖ ត្រូវចំណាយ ពេលវេលា នៅជាមួយមនុស្ស ដែលអ្នក
ស្រលាញ់់ឱ្យច្រើន ផ្តល់ភាពកក់ក្តៅ ជាមួយនឹងពេលវេលាដ៏រីករាយ ទុក្ខសោក និង ភាព
ផ្អែមល្ហែម ដើម្បីឱ្យគេ មានភាពជឿជាក់ និង ទុកចិត្ត លើអ្នក ដោយគ្មានក្តីបារម្ភ។

ជាពិសេស ពេលទទួលបានសេចក្តីស្រលាញ់ស្មោះពីមនុស្សដែលអ្នក ស្រលាញ់ហើយ
ត្រូវចេះ ថែរក្សា ការពារ ជឿជាក់ គោរព និងឱ្យតំលៃ ចំពោះ មនុស្សដែលអ្នកស្រលាញ់
ដើម្យីទទួលបានស្នេហាមួយ ដ៏ស្មោះ ឋិតថេរ គង់វង្ស យូរអង្វែង និង យល់ចិត្តគ្នា។

៨/ យកចិត្តគ្រួសារឬទៅសួរសុខទុកគ្រួសាររបស់គេ៖នៅពេលដែលអ្នកស្រលាញ់
នរណាម្នាក់ អ្នកត្រូវព្យាយាមយកចិត្តគ្រួសាររបស់គេ ដើម្បីឱ្យអ្នកទាំងកាន់តែ មានភាព
ជិតស្និទ្ធ និង បង្ហាញថា អ្នកនឹងគ្រួសាររបស់គេ ចុះសម្រុងនឹងគ្នា៕

ដោយ៖ វណ្ណៈ
ប្រភព៖ thoughtcatalog